ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភនូវ ថវិកា ២០០,០០០រៀល និងគ្រឿងឧបភោគបរិភោគរួមមាន (អង្ករ០២បាវ,ទឹកក្រូច០២កេស,ទឹកសុទ្ធ០២កេស និងមីជាតិ ០២កេស)ដែលសរុបថវិកាចំនួន ៣៨៥,០០០រៀលផងដែរ។
លោក ពលបាលឯក ណាត សុគន្ធរ័ដ្ឋ នឹងក្រុមគ្រួសារ ក៏បានសម្តែងអារម្មណ៍រំភើប សប្បាយយ៉ាងក្រៃលែង ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់លោក មេបញ្ជាការ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារអាវុធហត្ថ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕