ប៉ូលិសថា ជនសង្សយ័ឈ្មោះ មី រស្មី បច្ចប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានហៅឈ្មោះ ម៉ី រស្មី ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រេីប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលេីសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះទៅអន្តរាគមន៍ក្រោយទទួលការប្តឹងរាយការណ៍ថាមានបុរសម្នាក់បម្រុងធ្វើហិ..ង្សាលើគ្រួសារ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយបានធ្វេីការសុំទោសជាសាធារណៈហើយសមត្ថកិច្ចបានធ្វើការអប់រំនិងធ្វេីកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕