ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មុខសញ្ញាជនសង្ស័យ០៩នាក់ ធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការហើយ
ថ្ងៃទី ៖ 01-02-2025, ដោយ​​ Dara007 , 129 Views
                     
បន្ទាយមានជ័យៈ ជនសង្ស័យ០៩នាក់ ជាមុខសញ្ញាក្មេងទំនើង និងជាក្រុមវាយកាប់ចាក់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិពេលរាត្រីនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការហើយ។

ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលបាលជំនាញ និងកម្លាំងធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ មាន១នាក់-ជនសង្ស័យឈ្មោះវ៉ាន់ សុធី ហៅ ហួរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូនៅម៉ោង ២ជាងទាបភ្លឺចូលថ្ងៃទី ២៥ខែមករាឆ្នាំ ២០២៥ នៅមុខហាងប្តូរប្រាក់យីហោ សុធារ៉ា។

លុះរំលងអធ្រាតុវេលាម៉ោង០០និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកចំនួន៨នាក់ទៀតដែលជាបក្ខពួក អង្គុយផឹកទឹកកាធុមជាមួយជនដៃដល់ នៅចំនុចដំណក់ទឹក ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ វ៉ាន់ សុធី ហៅ ហួរ ពិតជាបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)ពិតប្រាកដមែន ចំណែកបក្ខពួកសេសសល់ដែលបានកំពុងរត់គេចខ្លួនកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួន។

ចំពោះជនសង្ស័យ០៨នាក់ផ្សេងទៀតមិនបានចូលរួមប្លន់ទេ តែក្រោយពិនិត្យទឹកនោមរកឃើញថា ពួកគេមានសារធាតុញៀន។ បច្ចុប្បន្នក្រោយសួនាំ ជនសង្ស័យទាំង០៩នាក់ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com