ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្ត ៩ បានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំជាង២ពាន់ហិកតា
ថ្ងៃទី ៖ 01-02-2025, ដោយ​​ Dara007 , 51 Views
                     
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅខេត្តចំនួន ៩ ដោយបានបូមទឹកជួយសង្គ្រោះបានចំនួន ២,៨៦៣ហិកតា។

ខេត្តទាំង ៩ ដែលបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន ទី១/ ខេត្តកំពង់ធំ មានចំនួន ៤ទីតាំង ជួយសង្គ្រោះបានចំនួន ៧៩ហិកតា, ទី២/ ខេត្តពព្រៃវែង មានចំនួន ៧ទីតាំង ជួយសង្គ្រោះបានចំនួន ១,១៧១ហិកតា, ទី៣/ ខេត្តស្វាយរៀង មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៥០ហិកតា, ទី៤/ ខេត្តកណ្ដាល មានចំនួន ១១ទីតាំង ជួយសង្គ្រោះបានចំនួន ៧២៥ហិកតា, ទី៥/ ខេត្តក្រចេះ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៥ហិកតា, ទី៦/ ខេត្តត្បូងឃ្មុំ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៦០ហិកតា, ទី៧/ ខេត្តកំពង់ចាម មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៦១ហិកតា, ទី៨/ ខេត្តកំពត មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៧០ហិកតា និងទី៩/ ខេត្តសៀមរាប មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ៥៣២ហិកតា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com