ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងបរិស្ថាន ជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមសម្អាត រៀបចំទីប្រជុំជន និងមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរី ឆ្ពោះទៅរកភាពស្អាត
ថ្ងៃទី ៖ 01-02-2025, ដោយ​​ Dara007 , 72 Views
                     
មណ្ឌលគិរីៈ ក្រសួងបរិស្ថាន ជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមសម្អាត រៀបចំទីប្រជុំជន និងមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរី ឆ្ពោះទៅរកភាពស្អាត ដើម្បីជួយពង្រឹងគុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍។

ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទីក្រុងសែនមនោរម្យ មានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគិរី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងអង្គការ WWF ជាង៥០០នាក់។

លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមបន្តអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន «ថ្ងៃនេះ យើងមិនប្រើថង់ប្លាស្ទិក» «យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន» និង «យើងរួមកម្លាំងគ្នា ដើម្បីការពារបរិស្ថានកម្ពុជា» ដើម្បីសំអាតទីក្រុង ទីប្រជុំជន និងតាមផ្ទះភូមិឋាន ក្នុងខេត្តមណ្ឌលគិរី ក៏ដូចកម្ពុជា បានស្អាត។

លោក ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងស្វាគមន៍ ចំពោះការរៀបចំយុទ្ធនាការដើម្បីមណ្ឌលគិរី ស្អាតនាពេលនេះ។ លោកសង្ឃឹមថាតាមរយៈយុទ្ធនាការ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ បន្តសកម្មភាព រៀបចំឱ្យមូលដ្ឋាន សាលារៀន ទីសាធារណៈ គ្មានសំរាម សំណល់ប្លាស្ទិក រាយប៉ាយរួមចំណែកឱ្យទីប្រជុំជន និងមូលស្អាត ធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ។

លោក ងិន សុវិមាន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម ឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

បើតាមលោក Dipankar Chyau Patnaik នាយកកម្មវិធីអភិរក្សនៃអង្គការ WWF-កម្ពុជា បានគាំទ្រនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាព។

លោក Dipankar Chyau Patnaik បានលើកឡើងថា កន្លងមកអង្គការ WWF មានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងបរិស្ថាន ជាពិសេសការជួយពង្រឹងគុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍ ដែលបានចូលរួមចំណែកដល់វិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។

គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណងរួមមាន៖ ទី១៖ ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទី២៖ ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត ទី៣៖ ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍ និង៤៖ កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com