ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចូលឆ្នាំចិនឆ្នាំនេះ៤ថ្ងៃ មនុស្ស២១នាក់ត្រូវបានសម្លា..ប់ ដោយគ្រោះថ្នាក់ចរាចរណ៍
ថ្ងៃទី ៖ 01-02-2025, ដោយ​​ admin , 52 Views
                     
ភ្នំពេញ : មន្រ្តីប៉ូលិសបានប្រាប់ថា រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែមករា នៃថ្ងៃចូលឆ្នាំចិន,វៀតណាម(ឆ្នាំ២០២៥)នៅទូទាំងប្រទេស មនុស្ស២១នាក់ត្រូវបានសម្លា..ប់ ដោយគ្រោះថ្នាក់ចរាចរណ៍៤០លើក ក្នុងនោះគ្រោះថ្នាក់ពេលយប់៦០% ។ ប៉ុន្តែបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ថយចុះ ៦លើកស្មើ១៣%។

ប៉ូលិសបានប្រាប់ទៀតថា អំឡុងចូលឆ្នាំចិន ជាមធម្យម១ថ្ងៃស្លាប់៥នាក់ ហើយក្នុងនោះមានម៉ូតូ១៦គ្រឿង ស្មើ៧៦%,រថយន្តធុនតូច១គ្រឿង,យានផ្សេងៗ២គ្រឿង និងរងគ្រោះសម្រាប់អ្នកថ្មើរជើង២នាក់។ ប៉ុន្តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ថយចុះ៨នាក់ ស្មើ២៨%។

តែសម្រាប់អ្នករបួសវិញមាន ៤៨នាក់ « ១២នាក់/១ថ្ងៃ » (ម៉ូតូ៣៥គ្រឿង ស្មើ៧៣%,រថយន្តធុនតូច៦គ្រឿង,រថយន្តធុនធំ១គ្រឿង,យានផ្សេងៗ៤គ្រឿង និងអ្នកថ្មើរជើង២នាក់)។ ប៉ុន្តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ថយចុះ ១១នាក់ ស្មើ១៩%។ មូលហេតុដោយសារ ល្បឿន៦០% សិទ្ធិអាទិភាព១៥% មិនប្រុងប្រយ័ត្ន១៥% ស្រវឹង៥% ប្រជែង៣% និងបត់៣%៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com