ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាមិនមែនជាអ្នកបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះនោះឡើយ
ថ្ងៃទី ៖ 31-01-2025, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ កម្ពុជា មិនមែនជាអ្នកបំពុលខ្យល់ ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើ រហូតមកដល់ពេលនេះ ហើយកម្ពុជាមិនមែនជាអ្នកបង្កការបំពុលខ្យល់ដូចការលើកឡើងនៃបណ្តាញផ្សព្វផ្សាយរបស់បរទេសមួយចំនួននោះទេ បើទោះជាមានតំបន់ខ្លះក្នុងខេត្ត២ ឬ៣ នៅមានកម្រិតសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿងក៏ដោយ។

អ្នកនាំពាក្យសូមបញ្ជាក់ថា ចំពោះករណីសន្ទស្សន៍ខ្យល់ពណ៌លឿង គឺមានការឆេះស្មៅ និងស្លឹកឈើ ស្ងួត បន្តិចបន្តួចនៅតាមកន្លែងតូចៗ មិនមែនជាការឆេះព្រៃនោះទេ ហើយអាចមានឆេះសំរាមខ្លះផងដែរ។

លោក ខ្វៃ អាទិត្យា បានបង្ហាញថាករណីនៅតំបន់មួយចំនួននៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានរាយការណ៍ថា មានការឆេះស្មៅ និងដែលជាធម្មតានៅក្នុងរដូវប្រាំង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអន្តរាគមន៍ ទប់ស្កាត់ និងកាត់បន្ថយការឆេះនេះជាបន្តបន្ទាប់។

ម្យ៉ាងទៀតចំពោះករណីគុណភាពខ្យល់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺត្រូវបានបង្ហាញជាមួយនឹងឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ដែលក្រសួងបរិស្ថាន បានដាក់នៅទីនោះដើម្បីតាមដានគុណភាពខ្យល់ និងផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប្រចាំផងដែរ។

ដោយសារពេលនេះជារដូវប្រាំង ការប្រែប្រួលគុណភាពខ្យល់អាចកើតមានឡើង នៅតាមតំបន់មួយចំនួនក្នុងខេត្តខ្លះ ដែលមានស្មៅ ស្ងួត ដែលងាយរងការឆេះ។

ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ផ្សព្វផ្សាយ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើង ជាពិសេសបន្ទាប់ពីការដាក់ចេញផែនការខ្យល់ស្អាត ដូចជា៖ *បានពង្រឹងការតាមដានគុណភាពខ្យល់។ បច្ចុប្បន្នក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់បានចំនួន៦០ ដែលក្នុងនោះមានស្ថានីយ៍ធំៗ ចំនួន១០ស្ថានីយ៍ និងរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័តចំនួន ៣គ្រឿង ប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១គ្រឿង។ *ដើម្បីដោះស្រាយនូវបញ្ហាខ្យល់កខ្វក់នេះក្រសួងខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាព ក្នុងករណីចាំបាច់។

លើសពីនេះ ក្រសួងក៏បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

លើសពីនេះ ក្រសួងបរិស្ថានក៏កំពុងបានធ្វើយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងក៏បានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កំទេចក្រណាត់ និងប្រកាសស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។

ជាមួយគ្នានេះក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ ដល់សាធារណជន ជាប្រចាំ និងសូមធ្វើការតាមដានវេបសាយ www.airquality.moe.gov.kh និងកម្មវិធី(APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីនេះតាមទូរស័ព្ទដៃ សម្រាប់ Android និង IOS បានដោយសេរី។

គួរឱ្យដឹងថា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៥.០៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com