ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្តមណ្ឌលគីរី ជំរុញទីក្រុង និងទីប្រជុំជនមានភាពស្អាត ទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ
ថ្ងៃទី ៖ 31-01-2025, ដោយ​​ Dara007 , 59 Views
                     
មណ្ឌលគីរីៈ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគីរី ជំរុញទីក្រុង និងទីប្រជុំជនមានភាពស្អាត ទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីវិធានការ៣កុំ«កុំបោះ កុំដុត និងកុំ កប់»សំណល់ប្លាស្ទិក។

នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គគោលនយោបាយនិងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែក ខេត្តមណ្ឌលគីរី លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាមឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

ជាមួយគ្នានេះ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញគ្រប់អ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី បន្តគាំទ្រយុទ្ធសាស្ត្រចក្រាបរិស្ថាន និងយុទ្ធនាការនានារបស់ក្រសួងជាពិសេស «កម្ពុជាស្អាត ខ្មែរធ្វើបាន» ព្រមទាំងបន្តជំរុញវិធានការ៣កុំ ចំពោះសំណល់«កុំបោះ កុំដុត និងកុំ កប់»សំណល់ប្លាស្ទិក។

គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណង៖ ១- ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ២- ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត ៣- ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍ និង៤-កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com