ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជារកចំណូលបានជិត៥០លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិចំនួនជាង១លាននាក់ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២៤
ថ្ងៃទី ៖ 30-01-2025, ដោយ​​ Dara007 , 96 Views
                     
ភ្នំពេញៈ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ កន្លងមក មានភ្ញៀវទេសចរបរទេសចំនួនជាង១លាននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែចំនួនជាង៧៩ម៉ឺននាក់។

ក្នុងពិធីប្រកាសជាផ្លូវការក្នុងការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នាខេត្តសៀមរាប លោក ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ក្នុងឆ្នាំ២០២៤ សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ត្រូវបានលក់ជូនភ្ញៀវទេសចរអន្តរជាតិ ចំនួន ១,០២ លាននាក់, មានកំណើន២៨,៣%, ធៀបនឹងការអនុវត្តក្នុងឆ្នាំ២០២៣ ដោយទទួលបានចំណូលសរុប ចំនួនប្រមាណ ៤៨ លានដុល្លារអាម៉េរិក, មានកំណើន២៨,៦%, ធៀបនឹងឆ្នាំ២០២៣។

បន្ថែមពីនោះទៀត ការលក់សំបុត្រនៅប្រាសាទកោះកេរ បានចំណូលចំនួន ៣២៩ ពាន់ដុល្លារអាម៉េរិក, មាន កំណើន ៤៨%, ធៀបនឹងការអនុវត្ត ក្នុងឆ្នាំ ២០២៣ ខណៈចំណូលពីការលក់សំបុត្រទូក ចូលទស្សនាតំបន់បឹងទន្លេសាបនៅចុងឃ្លៀស បានទទួលចំណូលសរុបចំនួន ១,៤៣ លាន ដុល្លារអាម៉េរិក, មានកំណើន ៣៨%, ធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះ ការបង់ថ្លៃសេវា ឈ្នួលទូក ដល់សមាគមទូកចុងឃ្នៀស មានចំនួន ៦២០ ពាន់ដុល្លារអាម៉េរិក ។

ជារួម សម្រាប់ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរប្រមូលចំណូលសរុបបាន ចំនួន ៤៩,៦៧ លានដុល្លារអាម៉េរិក ដែលក្នុងនោះ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួន ២,០៤ លាន ដុល្លារអាម៉េរិក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com