យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៥ ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៦.១៣ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។
ក្រសួងបានបញ្ជាក់ថា ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកែប និងខេត្តត្បូងឃ្មុំ។ ព័ណ៌បៃតង គុណភាពខ្យល់ល្អមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តស្ទឹងត្រែង។ ពណ៌លឿង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ។ ពណ៌ទឹកក្រូច ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ។ ដោយឡែកសម្រាប់ពណ៌ក្រហម គឺនៅតែខេត្តសៀមរាបមួយគត់ ៕