អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នៅថ្ងៃទី២៦មករានេះ បានប្រាប់ថា ពេលនេះខេត្តកោះកុង និងខេត្តបន្ទាយមានជ័យ បានធ្លាក់មកបន្ទាត់ពណ៌ទឹកក្រូចហើយ ខណៈខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ២ រសៀល ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៨.៣៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។
នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍និងស្ថានីយត្រួតពិនិត្យគុណឿាពខ្យល់ បានបង្ហាញថា សន្ទស្សន៍គុណភាពខ្យល់ ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកែប និងខេត្តត្បូងឃ្មុំ។ ពណ៌បៃតង គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តស្ទឹងត្រែង ។ ពណ៌លឿង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។ ពណ៌ទឹកក្រូច ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ។ដោយឡែកសម្រាប់ ពណ៌ក្រហម ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ៕