ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាប ស្ថិតក្នុងបន្ទាត់ក្រហមដដែល
ថ្ងៃទី ៖ 25-01-2025, ដោយ​​ Dara007 , 90 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង០២:០០ នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3  និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ស្ថានភាពគុណភាពខ្យល់ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត និងខេត្តស្វាយរៀង ។ ពណ៌បៃតង គុណភាពខ្យល់ល្អ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី  ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ ។ ពណ៌លឿង គុណភាពខ្យល់មធ្យម ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។ ពណ៌ទឹក្រូចៈ គុណភាពខ្យល់ មានកំហាប់ភាគល្អិត(PM 2,5)បង្គួរ ខេត្តពោធិសាត់។ ដោយឡែកសម្រាប់ពណ៌ក្រហម គុណភាពខ្យល់ មានកំហាប់ភាគល្អិត(PM 2,5) ខ្ពស់ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តសៀមរាប ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com