ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្ត៤ ស្ថិតក្នុងបន្ទាត់ក្រហម ខណៈភ្នំពេញគុណភាពខ្យល់ធម្មតា
ថ្ងៃទី ៖ 25-01-2025, ដោយ​​ admin , 86 Views
                     
ភ្នំពេញៈ លោក ខ្វៃ អាទិត្យា មន្រ្តី អ្នកនាំពាក្យ ក្រសួ ង បរិស្ថាន បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ខណៈដែលខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ ។

យោងតាមការជូនដំណឹងរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា អស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។ ប្រភពបន្ដថា គិតចាប់ពីរសៀលថ្ងៃទី២៤ មករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ ដោយឡែក ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។ ចំណែក ខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត ដូចជាល្អណាស់០-៥០,ល្អ៥១-១០០,មធ្យម ១០១-១៥០,បង្គួរ១៥១-២០០,ខ្ពស់២០១-៣០០ និងខ្ពស់ខ្លាំង៣០០-៥០០ ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម ដោយបន្តតាមដានស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់ បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និងខ្ពស់ខ្លាំង ឬពាក់ម៉ាស ក្នុងករណីចាំបាច់ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ។

ត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ។

ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួង សុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com