ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី បញ្ជាឱ្យសមត្ថកិច្ចគ្រប់រាជធានីខេត្ត ពង្រឹងត្រួតពិនិត្យលើអ្នកបើកបរក្នុងស្ថានភាព គ្រឿងស្រវឹង
ថ្ងៃទី ៖ 23-01-2025, ដោយ​​ Dara007 , 83 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវពង្រឹងត្រួតពិនិត្យលើអ្នកបើកបរក្នុងស្ថានភាពគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យកាន់តែទាប។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលពិធីនេះធ្វើឡើង សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់សហការជាមួយអគ្គស្នងការនគរបាលជាតិ ស្នងការខេត្តត្រួតពិនិត្យមើលការបើកបរមានជាតិស្រវឹងឡើងវិញ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិនខាងមុខនេះ។

សម្ដេចធិបតីបានបញ្ជាក់ថា ការបង្កើនការយកចិត្តទុកដាក់លើករណីចរាចរណ៍ជាតិស្រវឹងនេះ ខណៈដែលអត្រាអ្នកស្លាប់ច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ សម្ដេចធិតី បានជំរុញឱ្យប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្តកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា។

ទន្ទឹមនឹងនេះ ក្រសួងគិតគូរនូវយន្តការពង្រឹងការអនុវត្តឱ្យបានច្បាស់លាស់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឲ្យបានជាអតិបរមា សំដៅធានានូវការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង។

សូមបញ្ជាក់ថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ ពោលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២,៦៥០ករណី បណ្តាលឲ្យប្រជាពលរដ្ឋចំនួន១,៤០២ស្លាប់បាត់បង់ជីវិត, របួសធ្ងន់ចំនួន២,១២២នាក់ និងរបួសស្រាលចំនួន១,៣៧១នាក់ បើប្រៀបធៀបរយៈពេល១១ខែឆ្នាំ២០២៤ និង១១ខែឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ថយ៣៥៤ករណី អ្នកស្លាប់ថយ២៧នាក់ អ្នករបួសធ្ងន់ថយ៣៩៨នាក់ អ្នករបួសស្រាលថយ៤០៧នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចរាចរណ៍ថយចំនួន៤៩៦នាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com