ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តស្ទឹងត្រែង ៖ ការរៀបចំកម្មវិធីអុំទូកកាយ៉ាក តំបន់រ៉ាមសារ ទន្លេរមេគង្គ ដើម្បីអន្ទងភ្ញៀវទេសចរណ៍
ថ្ងៃទី ៖ 19-01-2025, ដោយ​​ admin , 59 Views
                     
ស្ទឹងត្រែង : ព្រឹត្តិការណ៍អុំទូកកាយ៉ាក តំបន់រ៉ាមសារ ទន្លេរមេគង្គ ខេត្តស្ទឹងត្រែង ចាប់ផ្តើមប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង និង អភិបាលក្រុង ស្រុក ទាំង៦ ព្រមទាំង ប្រធានមន្ទីរ និង ក្រុមយុវជន ស.ស.យ.ក ខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមាន ប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាការចាបប់ផ្តើមបង្ហាញ ចេញដើម្បីអោយភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិបានឃើញ ហើយតំបន់នេះគឺជាតំបន់ដែលមានសក្តានុពលយ៉ាងធំធេង បំផុតចំពោះវិស័យទេសចរណ៍បែបធម្មជាតិ ដែលភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិពុំគួមើលរំលង។

លោកបន្តថា នេះជាការបង្ហាញពីសក្តានុពលលធនធាន ធម្មជាតិដ៏ធំធេងនិងទេចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រង តាមដងទន្លេចមេគង្គក្នុងតំបន់រ៉ាមសារ។

លោកបន្ថែមថា លោកនិងធ្វើកម្មវិធីនេះអោយប្រែក្លាយ ជាទម្លាប់ ទៅជាវប្បធម៍មួយបន្តធ្វើឡើងជារៀងរហូត ហើយយើងត្រូវតែខំប្រឹងផ្សព្វផ្សាយដើម្បីអោយគេស្គាល់ តំបន់ទេចរណ៍នៅគ្រប់ក្រុងស្រុករបស់យើងទាំងអស់។

គួបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អុំទូកកាយ៉ាក តំបន់រ៉ាមសារ ទន្លេរមេគង្គ ខេត្តស្ទឹងត្រែង គឺចាប់ពីស្រុកបុរីអូរស្វាយ សែនជ័យ និងបន្តដំណើរទៅកាន់កោះហាន បោះតង់ សម្រាក១យប់ លុះព្រឹកឡើងនិងបន្តដំណើរទៅគោលដៅ ចំណុចអាហារដ្ឋានទន្លេរខៀវ ក្រុងស្ទឹងត្រែង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com