ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា ម៉ាឡេស៊ី ពិភាក្សាលើវិស័យទេសចរណ៍ បច្ចេកវិទ្យា និងជំរុញការវិនិយោគ
ថ្ងៃទី ៖ 19-01-2025, ដោយ​​ admin , 55 Views
                     
ម៉ាឡេស៊ី : ក្នុងជំនួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងសមាគមទេសចរណ៍អាស៊ាន (ASEANTA) នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ បានពិភាក្សាលើវិស័យទេសចរណ៍ បច្ចេកវិទ្យា និងជំរុញការវិនិយោគមកកាន់កម្ពុជា ។

សមាជិកសមាគមទេសចរណ៍អាស៊ាន (ASEANTA) ក្រោយបានអនុញ្ញាត ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យចូលជួបសម្ដែងការគួរសម ក្រៅពីការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ASEANTA ក៍បានពិភាក្សាលើការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ទេសចរណ៍ដោយផ្តោតលើបច្ចេកវិទ្យា ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាប្រកបដោយសន្តិសុខ និងសុវត្ថិភាព ជំរុញក្រុមហ៊ុនអាកាសចរណ៍ដែលជាសមាជិកសមាគមទេសចរណ៍អាស៊ានបង្កើនជើងហោះហើរត្រង់ពីគ្រប់ទីផ្សារមកកាន់កម្ពុជា និងរៀបចំដំណើរទស្សកិច្ចស្វែងយល់មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com