ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃសាធារណរដ្ឋកូរ៉េ គ្រោងប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល” នៅភ្នំពេញ
ថ្ងៃទី ៖ 16-01-2025, ដោយ Dara007 , 48 Views
ភ្នំពេញៈ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៅទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក ម៉ម ប៉ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានជម្រាបជូន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីគោលបំណងឱ្យក្រសួងទេចរណ៍ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការសហការរៀបចំ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះពីខែឧសភា-ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយនឹងបន្តផ្សព្វផ្សាយទៅដល់ ៥ប្រទេសរួមមាន ប្រទេសកម្ពុជា, កូរ៉េ, ជប៉ុន, ហ្វីលីពីន និងតៃវ៉ាន់ ដែលមានការចូលរួមសម្តែងពីសិល្បៈករ សិល្បៈការនីរបស់ K-POP ដ៏ល្បីល្បាញរបស់សាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមតារាចម្រៀងបុរសដ៏ល្បីនៃសាធារណរដ្ឋកូរ៉េ រួមមាន ក្រុម Super Junior និងសិល្បៈករ សិល្បៈការិនីខ្មែរជាច្រើនរូបទៀត ក្នុងគោលដៅប្រមូលមូលនិធិសប្បុរសធម៌ជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្រឹះស្ថានអប់រំនានានៅក្នុងប្រទេសកម្ពុជា៕
|