ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ ២០២៥) នៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា មានប្រសាសន៍ថា ស្ថិតនៅក្នុងបរិការណ៍ការកែទម្រង់អន្តរកាល គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិជាមិនខ្វះបាននូវការចូលរួមជាធាតុផ្សំគ្រប់ជ្រុង ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងបទពិសោធន៍ នៃការអនុវត្តពីដំណាក់កាល កំណែទម្រង់មុនៗ ដោយសម្លឹងឆ្ពោះទៅមុខសម្រេចឱ្យបាននូវគោលដៅនៃការកសាងជាតិ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអភិវឌ្ឍន៍វិស័យកីឡាបញ្ចស៊ីឡាត់នៅកម្ពុជា ក៏ជាធាតុផ្សំមួយដ៏សំខាន់ផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានថ្លែងនូវការកេីតសរសេីរដោយសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ក្រោយបញ្ចប់ការបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃប្រកបដោយផ្លែផ្កា បេីទោះបីមានរយៈពេលខ្លីក៏ដោយ៕