មានប្រសាសន៍នាឱកាសនៃពិធីនោះ លោក សុខ ពុទ្ធិវុធ បានថ្លែងអរគុណដល់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្តល់កិច្ចសហប្រតិបត្តិការដល់សមាគម អ.ម.ត តបតាមការអំពាវនាវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត សម្រាប់ផ្តល់ឱកាសដល់និស្សិតអាហារូបករណ៍ អ.ម.ត នូវកម្មវិធីទស្សនកិច្ចសិក្សា, កម្មសិក្សា ឬឱកាសការងារ ព្រមទាំងឱកាសចូលរួមសិក្ខាសាលា, វគ្គបណ្តុះបណ្តាលខ្លីៗ, ការចែករំលែកចំណេះដឹង និងបទពិសោធលើវិស័យពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់រូបឱ្យបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា៕