ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់សុខុមាលភាពនិងបរិស្ថានរស់នៅរបស់កុមារ
ថ្ងៃទី ៖ 15-01-2025, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា (CCRI) ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលនេះ ពិតជាមាសារៈសំខាន់ និងសបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការចូលរួមឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបញ្ជាក់ ពីការគិតគូររបស់ រាជរដ្ឋាភិបាល កម្ពុជាដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពរបស់កុមារ និងបរិស្ថានរស់នៅរបស់ពួកគេ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមទាំងតំណាងស្ថានទូត គ្រឹះស្ថានសិក្សាស្រាវជ្រាវ តំណាងក្រុមយុវជន និងកុមារ និងអង្គការសង្គមស៊ីវិលជាច្រើននាក់ ។

លោករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ព័ត៌មានទាំងនេះ ក៏បានផ្តល់ជាធាតុចូល ក្នុងការរៀបចំអន្តរាគមន៍ និងកម្មវិធីអប់រំអំពីហានិភ័យ អាកាសធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់ដឹងបន្ថែម ពីការគំរាមកំហែង ដែលពួកគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា សន្ទស្សន៍ហានិភ័យនេះ គឺជារបកគំហើញថ្មីមួយទៀត ដែលនឹងផ្តល់នូវវិភាគទាន ដើម្បីជួយតម្រង់ទិស ក្នុងការចូលរួមរៀបចំ គោលនយោបាយប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ជ្រាប បញ្ហាប្រែប្រួលអាកាសធាតុ ទៅថ្នាក់ក្រោមជាតិ ជាពិសេសការដោះស្រាយ បញ្ហាអាកាសធាតុ ដែលកើតឡើងចំពោះកុមារ។

ក្នុងឱកាសនោះ លោក Will Parks បានចាត់ទុកថារបាយការណ៍ ដែលបានផ្សព្វផ្សាយនៅពេលនេះ គឺជាឧបករណ៍ដ៏មានអានុភាព មួយ ដើម្បីសកម្មភាពរួម សម្រាប់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ UNICEF នៅឆ្នាំ២០២៣ ដើម្បីរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុ សម្រាប់កុមារនៅកម្ពុជា (Children’s Climate Risk Index) ដើម្បីកំណត់អំពីស្ថានភាព នៃភាពប្រឈម និងភាពងាយរងគ្រោះ របស់កុមារ ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុនេះ បានបង្ហាញថា កុមារកម្ពុជាប្រមាណជិត២លាននាក់ ដែលមានចំនួនច្រើនជាងមួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅប្រឈមនឹង ការប្រែប្រួលអាកាសធាតុ ដូចជាប្រឈមទៅនឹងគ្រោះរាំងស្ងួត ខណៈជាងពាក់កណ្តាលនៃកុមារកម្ពុជា សរុបប្រឈមមុខខ្លាំង ទៅនឹងការកើនទ្បើងកម្តៅ ជំងឺដែលបង្កដោយភ្នាក់ងារចម្លង និងខ្យល់កន្ទ្រាក់និងទឹកនឹងជំនន់ទឹកទន្លេ។ មូលដ្ឋានភាគច្រើនប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួន ក្នុងភូមិភាគឦសាន តំបន់ជុំវិញបឹងទន្លេសាប និងផ្នែកខ្លះនៃតំបន់វាលទំនាបនៃប្រទែសកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com