ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ជាថ្ងៃប្រវត្តិសាស្ត្រ លើកទី១ ដែលសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា
ថ្ងៃទី ៖ 14-01-2025, ដោយ​​ Dara007 , 53 Views
                     
បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ថ្លែងថា ការបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ជាថ្ងៃប្រវត្តិសាស្ត្រ លើកទី១ ដែលសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ដើម្បីឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ការប្រកួតនានាទាំងក្នុងប្រទេស និងអន្តរជាតិ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ចំនួន៤០នាក់ ដែលមានរយៈពេល៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ ២០២៥) នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា ក៏បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ជាថ្ងៃប្រវត្តិសាស្ត្រ លើកទី១ ដែលសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានអញ្ជើញមន្ត្រីបច្ចេកទេសមកពីសហព័ន្ធកីឡាបញ្ចស៊ីឡាត់អន្តរជាតិ មកធ្វើការបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជា។

លោកបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល អនុស្សារណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរការហ្វឹកហាត់រវាងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនបញ្ចស៊ីឡាត់របស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាបូប៉ូ ស៊ូប៊ីអានតូ ប្រធានាធិបតី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី និងជាប្រធានសហព័ន្ធបញ្ចស៊ីឡាត់អន្តរជាតិ នៅវិមានសន្តិភាព និងក្រោមការដឹកនាំរបស់ លោកសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា កីឡាបញ្ចស៊ីឡាត់ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅព្រះរាជាណាចក្រកម្ពុជា និងសម្រេចបាននូវកិច្ចការងារ និងសមិទ្ធិផលល្អៗជាច្រេីនជូនជាតិកម្ពុជាយេីង។   

  ជាមួយគ្នានេះ លោកសង្ឃឹម និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ និងក្លាយទៅជាគ្រូបង្វឹកដែលមានទេពកោសល្យក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីឱ្យទទួលបានគុនផលល្អ និងជាចៅក្រម អាជ្ញាកណ្តាល ដែលមានជំនាញច្បាស់លាស់ក្នុងការវិនិច្ឆ័យ ដើម្បីឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ការប្រកួតនានាទាំងក្នុងប្រទេស និងអន្តរជាតិ។    លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានឱ្យដឹងថា ក្បាច់គុនបញ្ចស៊ីឡាត់ គឺជាក្បាច់គុនបញ្ជាក់ពីប្រពៃណី វប្បធ៌ម អត្តសញ្ញាណជាតិ ឥណ្ឌូណេស៊ី ដែលត្រូវបានបង្កើតសហព័ន្ធឡើងនៅឆ្នាំ១៩៤៨ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ១៩៨៧ និងកីឡាអាស៊ីឆ្នាំ២០១៨ ដែលទាំងពីរលើកបានធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំលើកទី១៤ នៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ ដែលប្រារព្ធឡើងនៅទីក្រុងបូហ្គូតា នៃប្រទេសកូឡុំប៊ី។

    ក្នុងនាមសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានឧបត្ថម្ភការធ្វេីដំណេីរ ស្នាក់នៅ ក្នុងពេលបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ រយៈពេល០៣ថ្ងៃ ថវិកាចំនួន៣០០០ដុល្លារផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com