កម្ពុជា ជប៉ុន បង្កើនការផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជន និងទាក់ទាញឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត
ថ្ងៃទី ៖ 14-01-2025, ដោយ Dara007 , 48 Views
ភ្នំពេញៈ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជួយបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ព្រមទាំងជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជននិងភ្ញៀវទេសចរជប៉ុន ក្នុងទាក់ទាញឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ។ ជាពិសេសការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) នៃជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើង៕
|