កសិករនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ងាកមកធ្វើពូជស្រូវសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេស
ថ្ងៃទី ៖ 13-01-2025, ដោយ Dara007 , 56 Views
ក្រចេះ: ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ចាប់អារម្មណ៍ព្រមព្រៀងគ្នាធ្វើស្រូវពូជ សែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេសនៅរដូវកាលក្រោយ។ ការលើកឡើងនេះ បន្ទាប់ពីប្រជាកសិករ បានជួបសំណេះសំណាល ជាមួយ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។
លោកស្រី បានពន្យល់លើក ទឹកចិត្តប្រជាកសិករ ឱ្យងាកមកដាំពូជស្រូវសែន ក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ មានតម្លៃខ្ពស់ រក្សាស្ថិរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ៕
|