ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
«តើអ្នកណានៅពីក្រោយឃាតកម្មលើលោក លឹម គីមយ៉ា?»
ថ្ងៃទី ៖ 13-01-2025, ដោយ​​ admin , 113 Views
                     
ប៉ុន្មានថ្ងៃមកនេះ ខ្ញុំបានឃើញមានការជជែកវែកញែកច្រើនអំពីឃាតកម្មលើលោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កូតាខាងលោក កឹម សុខា ដោយអ្នកខ្លះថែមទាំងបានចោទប្រកាន់ទម្លាក់កំហុសទៅលើអ្នកនេះ ឬអ្នកនោះដោយគ្មានមូលដ្ឋាន និងឈរលើការវិភាគបែបនយោបាយនិងតាមអារម្មណ៍ដោយមិនឈរលើលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះ។ ដើម្បីចូលរួមចំណែកវែកញែករឿងនេះ ខ្ញុំសូមសាកល្បងវិភាគតាមបែបឯករាជ្យមួយដោយឈរលើហេតុនិងផលនិងមិនមែននយោបាយដូចតទៅ៖

ក្នុងករណីឃាតកម្មទៅលើបុគ្គលនយោបាយ ឬបុគ្គលសំខាន់ៗដែលជះឥទ្ធិពលខ្លាំងទៅលើសង្គមនិងនយោបាយរបស់ប្រទេសជាតិ ដូចករណីឃាតកម្មលើលោក លឹម គឹមយ៉ា នេះជាដើម សំណួរដ៍សំខាន់បំផុតដែលយើងត្រូវសួរមុនគេគឺថា «តើអ្នកណាទទួលផលចំណេញពីរឿងនេះ?» សំណួរនេះពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះការជួលឃាតករសម្លាប់មនុស្សជារឿងធំណាស់ និងប្រថុយប្រថានណាស់។ ដូច្នេះទាល់តែមានផលចំណេញធំទើបគេសម្រេចចិត្តធ្វើកើត។ ឥឡូវយើងសាកល្បងស្វែងរកចម្លើយដោយផ្តោតលើភាគីសំខាន់ពីរគឺ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងក្រុមប្រឆាំង។

ទី១៖ តើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសបានចំណេញអ្វីពីឃាតកម្មបែបនេះ? ចម្លើយ រដ្ឋាភិបាលគ្មានផលចំណេញអ្វីទាល់តែសោះចំពោះករណីឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ពិសេសករណីលោក លឹម គឹមយ៉ា។ មិនត្រឹមតែមិនចំណេញ តែទទួលការខាតបង់ធំធេងពីព្រោះ បើមានឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ច្បាស់ណាស់ថា មតិមហាជនច្បាស់ជាសង្ស័យទៅលើបក្សកាន់អំណាចដែលជាគូបដិបក្ខរបស់ជនរងគ្រោះ។ ជាក់ស្តែង គ្រាន់តែរឿងនេះកើតភ្លាម ក្រុមប្រឆាំងដែលមានលោក សម រង្ស៊ី ជាមេដឹកនាំបានចោទប្រកាន់ភ្លាមៗដោយគ្មានសំចៃមាត់ បើទោះបីជាសមត្ថកិច្ចនិងតុលាការមិនទាន់បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតណាមួយក៏ដោយ។ ចំណែកអ្នកនយោបាយ ឬ អ្នកអត្ថាធិប្បាយសង្គមរួមទាំងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការទៅរកក្រុមប្រឆាំងមួយចំនួនផងក៏បានបន្ទរសំឡេងចោទប្រកាន់គ្មានមូលដ្ឋាននេះយ៉ាងកងរំពង។

ទី២៖ បើពិនិត្យលើសកម្មភាពនយោបាយរបស់លោក លឹម គីមយ៉ា វិញ ! គាត់មិនមែនជាមនុស្សដែលមានឥទ្ធិពលសំខាន់នៅក្នុងឆាកនយោបាយទាល់តែសោះ។ លោក លឹម គីមយ៉ា គ្រាន់តែជាអតីតអ្នកតំណាងរាស្ត្រមួយរូបមកពីកូតាលោក កឹម សុខា ដែលរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោកមិនបានចេញមុខមាត់ក្នុងឆាកនយោបាយទៀតទេ។ មហាជនទូទៅមិនដែលបានលឺឈ្មោះ និង មិនដែលបានស្គាល់លោក លឹម គីមយ៉ាទាល់តែសោះ។ ដូច្នេះ យើងអាចចោទសួរយ៉ាងសាមញ្ញថា តើរដ្ឋាភិបាលមានការចាំបាច់អីដែលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា? ឈរលើទឡ្ហីករណ៍ទាំងប៉ុន្មានខាងលើ គេមើលមិនឃើញទាល់តែសោះថា រដ្ឋាភិបាលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា។

ទី៣៖ ឥឡូវយើងក្រឡេកមើលមកក្រុមប្រឆាំងវិញ! មានផលចំណេញច្រើនយ៉ាងដែលអាចទាញយកពីករណីឃាតកម្មលើលោក លឹម គីមយ៉ា។ ជាក់ស្តែង ការចោទទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ត្រូវបានលោក សម រង្ស៊ី និងគូកនធ្វើឡើងភ្លាមៗក្រោយពីអំពើឃាតកម្មបានកើតឡើង។ និយាយពីលោក លឹម គីមយ៉ា នេះទៀតសោត លោកក៏មិនមែនជាគូបដិបក្ខអ្វីជាមួយគណបក្សកាន់អំណាចទេ ប៉ុន្តែផ្ទុយទៅវិញ លោក លឹម គីមយ៉ា គឺជាសត្រូវធំរបស់លោក សម រង្ស៊ី ទៅវិញទេ។ មានរឿងរ៉ាវច្រើនណាស់ដែលក្រុមគាំទ្រលោក សម រង្ស៊ី បានបញ្ចេញក្រោយពេលអតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះត្រូវបានធ្វើឃាត។ ជាក់ស្តែង បុរសម្នាក់ឈ្មោះ ឈុំ សេរីសុខុម ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី នៅសហរដ្ឋ អាមេរិកបានទះដៃអបអរសាទរ ដោយអះអាងថា លឹម គីមយ៉ា សមតែស្លាប់ពីព្រោះតែគាត់ធ្លាប់បាននិយាយបរិហារធ្ងន់ធ្ងរទៅលើលោក សម រង្ស៊ី ។ នេះជាសម្តីរបស់ ឈុំ សេរីសុខុម៖ [ អាលឹម គឹមយ៉ានេះ ខ្ញុំស្កាល់វាច្បាស់អានេះនៅបារាំង។ ការពិត បើនិយាយទៅ វាកូតាខាងសិទ្ធិមនុស្ស ។ ខ្ញុំសូមនិយាយ អាបុគ្គលនេះ បង្កបញ្ហា បង្កបង្កើត មិនដឹងអាណាមួយឱ្យពិតប្រាកដ ។ អាលឹម គីមយ៉ានេះ លាបពណ៌លោក សម រង្ស៊ី ….។ វាជាឆ្កែរបស់អា៣កៅអី។ អានេះសាកសមនឹងស្លាប់ណាស់ដែលបំផ្លាញសង្គ្រោះជាតិ ឆ្កែអាកឹម សុខា សព្វបែបយ៉ាងទាំងអស់ ។ ខ្ញុំស្គាល់អានេះច្បាស់ណាស់ .... គឺជាមនុស្សដែលក្បត់សង្គ្រោះជាតិ ក្បត់ទាំងអស់។ តែបើយើងទាញហេតុផល OK ...ពីព្រោះវាស្លាប់ហើយ ចោទកំហុសទម្លាក់ទៅគណបក្សប្រជាជន .......]។

ទី៤៖ ឃាតកម្មលើលោក លឹម គឹមយ៉ា ក៏ត្រូវបានក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជានិងថៃទាញយកចំណេញរៀងៗខ្លួន និងយ៉ាងស៊ីសង្វាក់គ្នាផងដែរ។ ជាក់ស្តែង ខណៈដែលក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាបាននាំគ្នាស្រែកទម្លាក់ កំហុសមកលើរដ្ឋាភិបាលក្រុមប្រឆាំងជ្រុលនិយមនៅថៃវិញក៏កំពុងដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃដូចគ្នាដែរចំពោះករណីនេះ។ ភាពស្រុះគ្នារវាងក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជានិងថៃហាក់បង្កើតការសង្ស័យថា ក្រុមទាំងពីរនេះដូចជាមានសេណារីយោរួមគ្នាក្នុងការបង្កើតនិងបញ្ឆេះទំនាស់រវាងប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីតែផលចំណេញនយោបាយរបស់ខ្លួន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com