កសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលចំណូលបន្ថែមពីការមូរគល់ជញ្រ្ជាំងបន្ទាប់ពីប្រមូលទិន្នផលស្រូវ
ថ្ងៃទី ៖ 03-01-2025, ដោយ Dara007 , 86 Views
បន្ទាយមានជ័យៈ បន្ទាប់ពីប្រមូលទិន្នផលស្រូវធ្ងន់ (ស្រូវនាងខុន) កសិករក៏ទទួលបានកម្រៃបន្ថែមទៀតពីការប្រមូលគល់ជញ្រ្ជាំង ដែលប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍នាំគ្នាដុតចោល។
សម្រាប់លោក អន សៀវមិញ កសិកររស់នៅភូមិបឹងត្រស់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ «ការដុតគល់ជញ្ជ្រាំង ឬចំបើង ដូចដុតលុយចោល» ។ កសិកររូបនេះបន្ថែមទៀតថា រូបលោកទទួលបានចំណូលបន្ថែមពីការមូរគល់ជញ្ជ្រាំង ស្តុកទុកសម្រាប់លក់ឱ្យអ្នកចិញ្ចឹមសត្វ និងអ្នកធ្វើកសិកម្មដាំដុះ៕
|