ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក សរ សុពុត្រា រំពឹងថា ក្រុមហ៊ុន Fujian Shilianda នឹងអាចទាក់ទាញកៀរគរនូវការវិនិយោគិនទៅខេត្តស្ទឹងត្រែងដ៏ខ្លីខាងមុខនេះ
ថ្ងៃទី ៖ 28-12-2024, ដោយ​​ Dara007 , 62 Views
                     
ចិនៈ លោក សរ សុពុត្រា រំពឹងថា ក្រុមហ៊ុន Fujian Shilianda នឹងអាចទាក់ទាញកៀរគរនូវការវិនិយោគិនទៅខេត្តស្ទឹងត្រែងដ៏ខ្លីខាងមុខនេះ ដើម្បីបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ។

ក្នុងជំនួបពិភាក្សាជាមួយប្រធានសមាគមចិនហុកគៀន ខេត្តហ្វូ ជាន និងបានចូលជួបអគ្គនាយក អគ្គនាយករង ក្រុមហ៊ុន Fujian Shilianda Supply Chain Co.,Ltd ដែលជារោងចក្រផលិតសម្លៀកបំពាក់ និងសម្ភារៈបង្គុំ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថ្លៃងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការអនុញ្ញាតឱ្យប្រតិភូនៃរដ្ឋបាលខេត្តស្ទឹងត្រែងបានមកធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន Shilianda ដែលជាក្រុមហ៊ុនមានសក្តានុពល តាមរយៈបទបង្ហាញដែលក្រុមហ៊ុនបានដំណើរការទៅយ៉ាងល្អប្រសើរជាមួយនិងផលិតផលដែលមានការទទួលស្គាល់គម្រិតស្តង់ដា ដែលមានរោងចក្រនៅតាមបណ្តា ប្រទេសមួយចំនួន។

លោក សង្ឃឹមយ៉ាងមុតមាំថា៖ ថ្នាក់ដឹកនាំរបស់សមាគម និងអគ្គនាយ អគ្គនាយរងក្រុមនិងអញ្ជើញទៅទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញទៅដល់ខេត្តស្ទឹងត្រែង។ ប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែងដែលបំពេញទស្សនកិច្ចនៅប្រទេសចិន គឺបានឈានទៅរកការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយវិនិយោគិនចិន ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចនេះ គឺទទួលបាននូវបទពិសោធ៍និងស៊ីជម្រៅទៅលើក្រុមហ៊ុននិមួយៗ ដែលត្រូវរំពឹងថានិងអាចទាក់ទាញកៀរគរនូវការវិនិយោគិនទៅខេត្តស្ទឹងត្រែងដ៏ខ្លីខាងមុខនេះ ដែលជាគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តែងតែគិតគូជានិច្ចចំពោះកិច្ចការអភិវឌ្ឍ និងទំនើបបកម្ម ហើយបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរដោយធ្វើយ៉ាងណាឈោងចាប់ ក៏ដូចជាសហការជាមួយអ្នក វិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើន សំរាប់ប្រជាពលរដ្ឋ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com