ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេកលោកទទួលមរណៈភាព!
ថ្ងៃទី ៖ 26-12-2024, ដោយ Dara007 , 35 Views
ភ្នំពេញៈ នៅរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយនឹង នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព ចូលរួមជាថវិកាបានសរុបចំនួន ៧០០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោកអនុសេនីយ៍ឯក សួន នទី ជំនួយការ ការិយាល័យអប់រំផ្សព្វផ្សាយ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលឪពុកក្មេករបស់លោកបានទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
|