ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថខេត្តកំពង់ស្ពឺ ឃា.ត់ក្មេ.ងទំ.នើ.ង ៨នាក់ ខណៈនាយករដ្ឋមន្រ្តី ចេញបទបញ្ជា
ថ្ងៃទី ៖ 26-12-2024, ដោយ​​ admin , 103 Views
                     
កំពង់ស្ពឺ : បន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាដាច់ណាត់ឱ្យបង្រ្កាបក្រុមក្មេងទំនើងដោយគ្មានការលើកលែង និងមានការចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៏សៅ សុខា អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១:២៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៍និងកម្លាំងអន្ដរាគមន៍ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបដោយឃាត់ខ្លួនក្មេងទំនើងមួយក្រុម(កាន់ដាវ) ចំនួន០៨នាក់នៅចំណុចច្រកចូលភូមិក្រាំងពលទេព ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្មេងទំនើង(កាន់ដាវ)៖ ទី១.ឈ្មោះ ជី លីង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ,ទី២.ឈ្មោះ ខន សុភ័ត្រ្ក ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ,ទី៣.ឈ្មោះ សៀន ឌឿប ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ,ទី៤.ឈ្មោះ ស៊ឹម ធាវិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ,ទី៥.ឈ្មោះ តុន មេត្តា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ,ទី៦.ឈ្មោះ សោភ័ណ្ឌ អាទី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ,ទី៧.ឈ្មោះ លី ជីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ,នឹងទី៨.ឈ្មោះ បូ ឈី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ។

ក្រៅពីការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតសម្ភារ: រួមមាន ៖ ម៉ូតូចំនួន៣គ្រឿង,ទូរស័ព្ទចំនួន៨គ្រឿង នឹងដាវ ១ដើម។ បច្ចុប្បន្នជនសង្ស័យចំនួន៨នាក់ ត្រូវបញ្ជូនមកបញ្ជាកាដ្ឋានកងរាជអាវុធខេត្ត ដើម្បីធ្វើបន្តនិតិវិធីតាមច្បាប់ ។

សម្ដេចធិបតី បានណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី ខេត្តសូមកុំបន្ធូដៃ និងត្រូវអនុវត្ដច្បាប់ឱ្យតឹងរឹងខ្លាំងក្លាបំផុតចំពោះករណីក្មេងទំនើងនេះនៅតាមមូលដ្ឋាន ដើម្បីកែប្រែដល់ក្មេងទំនើងទាំងនោះបាន។ ជាពិសេស ជួយដល់ឪពុកម្ដាយ ដើម្បីតម្រង់ទិសឱ្យកូនៗរបស់គាត់ក្លាយជាធនធានមនុស្សដែលល្អ និងសង្គមត្រូវការ។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានប្រកាសថា បើរកឃើញករណីក្មេងទំនើងបង្ហាញសកម្មភាពបទល្មើស ដូចជាដាក់អាវុធតាមម៉ូតូ និងបង្ហោះនៅលើហ្វេកប៊ុក គឺលែងឱ្យធ្វើកិច្ចសន្យាទៀតហើយ គឺត្រូវអនុវត្ដវិធានច្បាប់ ដើម្បីរឹតបណ្ដឹងឱ្យខ្លាំងសម្រាប់កាត់បន្ថយក្មេងទំនើងនៅក្នុងសង្គម។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៍បានចេញបទបញ្ជាជាថ្មី ដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី ខេត្តសូមកុំបន្ធូដៃ និងត្រូវអនុវត្ដច្បាប់ឱ្យតឹងរឹងខ្លាំងក្លាបំផុតចំពោះករណីក្មេងទំនើងនេះនៅតាមមូលដ្ឋាន ដើម្បីកែប្រែដល់ក្មេងទំនើងទាំងនោះ ។ ជាពិសេស ជួយដល់ឪពុកម្ដាយ ដើម្បីតម្រង់ទិសឱ្យកូនៗរបស់គាត់ក្លាយជាធនធានមនុស្សដែលល្អ និងសង្គមត្រូវការ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានប្រកាសថា បើរកឃើញករណីក្មេងទំនើងបង្ហាញសកម្មភាពបទល្មើស ដូចជាដាក់អាវុធតាមម៉ូតូ និងបង្ហោះនៅលើហ្វេកប៊ុក គឺលែងឱ្យធ្វើកិច្ចសន្យាទៀតហើយ គឺត្រូវអនុវត្ដវិធានច្បាប់ ដើម្បីរឹតបណ្ដឹងឱ្យខ្លាំងសម្រាប់កាត់បន្ថយក្មេងទំនើងនៅក្នុងសង្គម។

បទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនដល់សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ១,១៥៧ អង្គ/នាក់ ក្នុងនោះ (នារី ៦៩១ នាក់) ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ខណៈដែលករណីក្មេងទំនើងក្រោយការបង្ក្រាបបានស្ងាត់មួយរយៈ ពេលនេះហាក់បីដូចជាងើបឡើងវិញ ខណៈបច្ចុប្បន្នមានក្មេងទំនើងជាង ២ ពាន់នាក់កំពុងជាប់ឃុំ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com