ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដីបញ្ជាឱ្យស្នងការនគរបាលគ្រប់ខេត្ដនីមួយៗបញ្ឈប់ការអប់រំករណីក្មេងទំនើង គឺត្រូវអនុវត្ដច្បាប់តែម្ដង
ថ្ងៃទី ៖ 26-12-2024, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្ដ្រី បានបញ្ជាឱ្យស្នងការនគរបាលគ្រប់ខេត្ដនីមួយៗបញ្ឈប់ការអប់រំករណីក្មេងទំនើង គឺត្រូវអនុវត្ដច្បាប់តែម្ដង ខណៈដែលករណីក្មេងទំនើងងើបឡើងវិញគួរឱ្យមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់យុវជន និងប្រជាពលរដ្ឋ។

ការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនដល់សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ១,១៥៧ អង្គ/នាក់ ក្នុងនោះ (នារី ៦៩១ នាក់) ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ខណៈដែលករណីក្មេងទំនើងក្រោយការបង្ក្រាបបានស្ងាត់មួយរយៈ ពេលនេះហាក់បីដូចជាងើបឡើងវិញ ខណៈបច្ចុប្បន្នមានក្មេងទំនើងជាង ២ ពាន់នាក់កំពុងជាប់ឃុំ។

សម្ដេចធិបតីបានណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី ខេត្តសូមកុំបន្ធូដៃ និងត្រូវអនុវត្ដច្បាប់ឱ្យតឹងរឹងខ្លាំងក្លាបំផុតចំពោះករណីក្មេងទំនើងនេះនៅតាមមូលដ្ឋាន ដើម្បីកែប្រែដល់ក្មេងទំនើងទាំងនោះបាន។ ជាពិសេស ជួយដល់ឪពុកម្ដាយ ដើម្បីតម្រង់ទិសឱ្យកូនៗរបស់គាត់ក្លាយជាធនធានមនុស្សដែលល្អ និងសង្គមត្រូវការ។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានប្រកាសថា បើរកឃើញករណីក្មេងទំនើងបង្ហាញសកម្មភាពបទល្មើស ដូចជាដាក់អាវុធតាមម៉ូតូ និងបង្ហោះនៅលើហ្វេកប៊ុក គឺលែងឱ្យធ្វើកិច្ចសន្យាទៀតហើយ គឺត្រូវអនុវត្ដវិធានច្បាប់ ដើម្បីរឹតបណ្ដឹងឱ្យខ្លាំងសម្រាប់កាត់បន្ថយក្មេងទំនើងនៅក្នុងសង្គម។ 

ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យគ្រប់ខេត្ដនីមួយៗ ត្រូវបញ្ចេញព័ត៌មានបង្ក្រាបក្មេងទំនើងឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីបង្ហាញសម្មភាពបង្ក្រាបនេះឱ្យដូចភ្លៀងរលឹម។

សម្ដេចធិបតីក៏បានណែនាំឱ្យក្រសួងយុត្តិធម៌គួរធ្វើវិសោធនកម្មបន្ថែមទោសទណ្ឌលើករណីនេះបន្ថែមទៀត ប្រសិនបើច្បាប់ដាក់ទោសទណ្ឌចំពោះករណីក្មេងទំនើងនេះបើនៅមានទោសទណ្ឌស្រាលពេក ។

ក្នុងឱកាសនេះ សម្តេចធិបតី ប្រកាសមិនឱ្យលើកលែងករណីក្មេងទំនើងកាប់គ្នានៅស្រុកបាទី ខេត្ដតាកែវនោះឡើយ ព្រោះទង្វើរនេះឃោឃៅដែលមិនអាចលើកលែងបាននោះទេ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com