ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ៖ ទោះងារជាឧកញ៉ា ក៏ត្រូវទទួលទោសតាមច្បាប់ដែរ
ថ្ងៃទី ៖ 26-12-2024, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ថ្លែងថា ទោះមានងារជាឧកញ៉ា ក៏ត្រូវទទួលទោសតាមច្បាប់ដែរ ដោយគ្មានការលើកលែង ហើយផ្តន្ទាទោស និងពិន័យប្រាក់កាន់តែធ្ងន់ ដើម្បីព្រមានដល់ជនទាំងឡាយកុំឱ្យប្រព្រឹត្តខុសបែបនេះទៀត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជុំវិញចំណាត់ការដ៏ម៉ឺងម៉ាត់ និងការផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ ជុំវិញករណីអតីតឧកញ៉ា ស្រី ស៊ីណា របស់ប្រព័ន្ធតុលាការ ដែលបានចូលទៅបាញ់សម្លាប់គូដណ្តឹងមួយគូរ ស្លាប់យ៉ាងអណោចអធមនៅក្នុងផ្ទះ នៅបុរីប៉េងហួត ហើយត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងពិន័យជាប្រាក់ជាង២លាន៥០ម៉ឺនដុល្លារ ផ្តល់ទៅកាន់គ្រួសារជនរងគ្រោះ គឺជាករណីទី១ ខណៈដែលនេះក៏ជាសារសំខាន់មួយ សម្រាប់ជនទាំងឡាយ កុំឱ្យប្រព្រឹត្តខុសបែបនេះ ។

សម្តេចធិបតី បញ្ជាក់ថា ប្រព័ន្ធតុលាការ មិនអាចចេះតែយកនីតិវិធី នៃការដោះស្រាយ មកបង្ហាញនៅលើបណ្តាញសង្គមរហូតនោះទេ ។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាស សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់២នាក់គូដណ្តឹងចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀត ដល់អ្នករងរបួស៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com