ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី៖ ការបាត់ទឹកដី គឺកូនខ្មែរគ្រប់រូបត្រូវតែបារម្ភ តែធ្វើយ៉ាងណាកុំឱ្យបែកបាក់ជាតិ
ថ្ងៃទី ៖ 26-12-2024, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីថ្លែងថា ការព្រួយបារម្ភបាត់បង់ទឹកដី គឺកូនខ្មែរគ្រប់រូបត្រូវតែបារម្ភ តែធ្វើយ៉ាងណាកុំឱ្យបែកបាក់ជាតិ តាមឃោសនា អូសទាញល្បិចកលញុះញុងរបស់ក្រុមជ្រុលនិយមមួយចំនួន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនដល់សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ១,១៥៧ អង្គ/នាក់ ក្នុងនោះ (នារី ៦៩១ នាក់) ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំយុវជនជៀសឱ្យឆ្ងាយអំពីក្រុមដែលមានគំនិតញុះញង់បំបែកបំបាក់ជាតិ ហើយបែរមកខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានល្អក្នុងការកសាងជាតិ។ សម្ដេចធិបតីមានប្រសាសន៍ថាយុវជនដែលជាអ្នកបន្ដវេនរបស់ប្រទេសជាតិត្រូវបន្ដការប្ដេជ្ញាចិត្ដលះបង់ខ្ពស់ចូលរួមចំណែកឱ្យសកម្ម ដើម្បីថែទាំ ការពារសុខសន្ដិភាព សមិទ្ធផលស្នាដៃ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេសជៀសឆ្ញាយពីការឃោសនា អូសទាញល្បិចកលញ៉ុះញ៉ុងការបំបែកបំបាក់ជាតិរបស់ក្រុមជ្រុលនិយមមួយចំនួនឱ្យបានខាងតែបាន។

សម្ដេចធិបតីសង្ឃឹមថា និស្សិតជ័យលាភីទាំងអស់ នឹងបន្ដអភិវឌ្ឍន៍ខ្លួនឱ្យស័ក្ដិសមជាបញ្ញាជនដ៏មានសក្ដានុពល ជាពលរដ្ឋល្អ មន្រ្ដីរាជការល្អ បុគ្គលិកល្អ ប្រកបដោយសមត្ថភាព មនសិការ វិជ្ជាជីវៈ ទទួលខុសត្រូវ ក្រមសីលធម៌ល្អ និងការដាក់ខ្លួនបម្រើរដោយស្មោះត្រង់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិដ៏ថ្លៃថ្លានៃយើង។

សម្ដេចធិបតីបានបញ្ជាក់ថា ការស្រឡាញ់ជាតិ អ្នកណាក៏ស្រឡាញ់ដែរ ហើយការព្រួយបារម្ភការបាត់បង់ទឹកដី គឺកូនខ្មែរគ្រប់រូបត្រូវតែបារម្ភ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ ។

ជាមួយគ្នានេះ សម្ដេចធិបតីបញ្ជាក់ថា រដ្ឋាភិបាលមិនតបត ឆ្លើយឆ្លងលើហ្វេសប៊ុក មិនមែនរដ្ឋាភិបាលមិនគិតគូរលើរឿងជាតិ និងបូរណភាពទឹកដីនោះទេ ប៉ុន្ដែរដ្ឋាភិបាលកំពុងធ្វើរាល់ថ្ងៃ លើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដី គឺត្រូវដោះស្រាយតាមរយៈសន្តិវិធី ដោយការចរចា ដើម្បីជៀសវាងបង្ករជម្លោះរវាងប្រជាជន និងប្រជាជន។

 ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុញចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាកថវិកា ដើម្បីចូលរួមកសាងខ្សែក្រវ៉ាតព្រំដែនឱ្យមានការអភិវឌ្ឍ និងមានសន្ដិភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com