ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រាប់ដល់ប្រជាពលរដ្ឋសុំកុំភ័យព្រួយថា រាជរដ្ឋាភិបាល និងក្រសួងអប់រំលក់ភាសាជាតិ និងយកភាសាផ្សេងមកដាក់ គឺគ្មាននោះទេ។
សម្តេចធិបតីអះអាថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺភាសាខ្មែរ គឺជាភាសាជាតិតែមួយគតរបស់កម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រឹងការបណ្ដុះបណ្ដាលចាប់ពីសាលាបឋមសិក្សា ដើម្បីពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជារដ្ឋាភិបាលបាននឹងកំពុងការជំរុញថែរក្សា និងអភិរក្សអក្សខ្មែរ និងបង្កើនទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីរុញឱ្យភាសាខ្មែរឱ្យទាន់សម័យ និងមានការប្រើប្រាស់កាន់ច្រើន។
ក្នុងឱកាសនេះ សម្តេចបវរធិបតីបានលើកទឹកចិត្ដឱ្យឪពុកម្ដាយទិញសៀវភៅឱ្យកូនៗអានឱ្យបានច្រើន ដើម្បីធ្វើឱ្យសិស្សបង្កើនចំណេះដឹង និងស្រលាញ់ការសិក្សា។ ម្យ៉ាងវិញទៀត ការអានសៀវភៅ នាំឱ្យកាត់បន្ថយគម្លាតពីការ កាន់ទូរសព្ទ, ថេបប្លេត ឬ គ្រឿងអេឡិចត្រូនិកនានា៕