ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បុណ្យសមុទ្រនៅខេត្តកំពត ទទួលបានទេសចរជាតិ និងអន្ដរជាតិជាងជិត៤០ម៉ឺននាក់
ថ្ងៃទី ៖ 18-12-2024, ដោយ​​ Dara007 , 50 Views
                     
កំពតៈ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត បុណ្យសមុទ្រនៅខេត្តកំពត ទទួលបានទេសចរជាតិចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% ក្នុងនោះទេសចរបរទេសចំនួន ៣,៦១៥នាក់កើនឡើង៤៤,៧% កើនឡើង ១០៧,៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត បានប្រព្រឹត្តទៅប្រកបដោយ ភាពឱឡារិក, អធិកអធម, មានភាពរលូន, បានប្រព្រឹត្តទៅដោយសុខសុវត្ថិភាព, មានសណ្តាប់ធ្នាប់សាធារណៈល្អ, រក្សាបាននូវបរិស្ថានអនាម័យល្អ, ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ, ព្រមទាំងទទួលបានភាព ជោគជ័យប្រកបដោយលទ្ធផលវិជ្ជមាន, ដោយក្នុងរយៈពេល៣ ថ្ងៃនេះ៖ មានទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧,៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣។

ចំពោះការតាំងពិព័រណ៍សមិទ្ធផល, មហោស្រពម្ហូបអាហារនិងភេសជ្ជៈ, ការតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផល ក្នុងស្រុកនិងក្រៅស្រុក និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ ព្រមទាំងការសម្តែងទស្សនីយភាពសិល្បៈ, ការប្រគុំតន្ត្រី, តន្ត្រីមហាជន, ព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនទៀត ក៏ទទួលបានការចូល មានការគាំទ្រយ៉ាងច្រើនផុលផុល ពីភ្ញៀវជាតិ និងអន្តរជាតិ កម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិឆ្នាំ២០២៤ (Cambodia ជាព្រឹត្តិការណ៍អម លើកទី១ បានប្រព្រឹត្តទៅដោយជោគជ័យ និងប្រតិបត្តិករទេសចរណ៍ក្នុងស្រុកបានឈានទៅចុះកិច្ចសន្យារៀបចំកញ្ចប់ទស្សនកិច្ចជំរុញការតភ្ជាប់ពីបណ្តា ប្រទេសនានាមកកម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ច ទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា សកម្មភាពកីឡា ទាំងកីឡាលើទឹក និងលើគោក ចំនួន ១០ប្រភេទកីឡា មានអ្នកចូលរួមកម្សាន្ត និងទស្សនាកីឡា សរុបប្រមាណ ៣ម៉ឺននាក់។ ជារួមអ្វីដែលគួរឱ្យកត់សម្គាល់ និងជាទីមោទនៈនៃការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២៤នេះ គឺមានការចូល រួមកាន់តែផុលផុសពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋនិងឯកជន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីបងប្អូន ប្រជាពលរដ្ឋ ទេសចរជាតិនិងអន្តរជាតិ។

ភាពជោគជ័យប្រកបដោយមោទកភាពនេះ កើតចេញពីកិច្ចសហការដ៏ល្អនិង ជិតស្និទ្ធ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ប្រកបដោយភាពបុរេសកម្ម សកម្ម និងអន្តរសកម្មរវាងគ្នានឹងគ្នា ដោយឈរលើស្មារតីម្ចាស់ការ ការទទួលខុសត្រូវខ្ពស់ដែលមានភាពប្រទាក់ក្រឡានិង ស៊ីចង្វាក់គ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ដៃគូសហការ និងដៃគូចូលរួមឧបត្ថម្ភទាំងអស់ ដែលបានរួមសហការគ្នា រៀបចំមហា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ មានភាពជោគជ័យ ប្រកបដោយមោទកភាព។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានប្រកាសថា ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលជាខេត្តអេកូទេសចរណ៍ សម្បូរដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល មានទាំងតំបន់ភ្នំ តំបន់ឆ្នេរ ដ៏ស្រស់ស្អាត និងព្រៃកោងកាង ដែលជាជម្រកជីវៈចម្រុះគ្រប់ប្រភេទផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com