ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការអភិវឌ្ឍទីក្រុងទំនើប នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ
ថ្ងៃទី ៖ 17-12-2024, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ថ្លែងថា ការអភិវឌ្ឍទីក្រុងទំនើបនៅអរិយក្សត្រនេះ នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋយ៉ាងច្រើន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការសាងសង់នូវទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាលនាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានគេហដ្ឋានស្នាក់នៅប្រកបដោយភាពងាយស្រួល ខណៈទីក្រុងនេះ មានហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាធំល្អរហូតដល់ជាងពីររយហិកតា។

សម្តេចធិបតីបានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមភូមិសាស្រ្ត មិនត្រឹមតែជួយសម្រួលដល់ភាពងាយស្រួល ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅនឹងកន្លែងប៉ុណ្ណោះទេ ថែមទាំងបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗផងដែរ។ សម្តេចធិបតីបានសម្តែងសុទិដ្ឋិនិយមថា តំបន់អរិយក្សត្រនឹង មានភាពរីកចម្រើនដូចខាងលិចទន្លេ ដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានឆ្លងកាត់ងាយស្រួលឆ្លងកាត់ផងដែរ។

សម្តេចធិបតីបន្ដថា ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នឹងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋនៅទិសខាងកើតកាន់តែច្រើនបន្ថែមទៀត ហើយកន្លែងនេះ បានប្រែក្លាយជាដីខ្សាច់ដុះស្មៅចោល ក្លាយទៅជាកន្លែងមានសេដ្ឋកិច្ចកាន់តែច្រើន ដើម្បីរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ។

សម្ដេចធិបតីថ្លែងថា«បងប្អូនត្រូវថតចាំទុក បច្ចុប្បន្ននេះ នៅទីនេះគឺវាលអត់មានសកម្មភាពសេដ្ឋកិច្ចអ្វីទេក្រៅពីស្មៅដុះ ប៉ុន្ដែ៥ឆ្នាំក្រោយមក ១០ឆ្នាំក្រោយមក នឹងមានការប្រែប្រួលច្រើន កន្លែងទីនេះមានស្មៅដុះបន្ដិចទៀតដុះនៅសកម្មភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋជាច្រើនទទួលបានការងារ និងមករស់នៅទីនេះ»។

ជាមួយគ្នានេះ សម្តេចធិបតីបានប្រកាសស្វាគមន៍ និងលើកទឹកចិត្ដឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍នៅទិសខាងកើតឱ្យកាន់តែរីកចំរើន ដើម្បីធ្វើឱ្យក្ដីស្រម៉ៃក្នុងការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័សផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com