រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រុមហ៊ុន Worldbridge Group ពិភាក្សាការងារជំរុញការលក់កញ្ចប់ទស្សនកិច្ចគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងពិភពលោក
ថ្ងៃទី ៖ 16-12-2024, ដោយ Dara007 , 60 Views
ភ្នំពេញៈ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនពីវឌ្ឍនភាពគម្រោងចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុនTrip.com ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ចគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងពិភពលោក ជាពិសេសគឺការរៀបចំកញ្ចប់ទស្សនកិច្ចជាលក្ខណៈVIP ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
|