ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ៖ ពលរដ្ឋដែលមានចំណូលក្រោម២៥០លានរៀល ក្នុងមួយឆ្នាំ មិនជាប់ពន្ធឡើយ
ថ្ងៃទី ៖ 16-12-2024, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ប្រកាសថា ប្រជាពលរដ្ឋដែលមានចំណូលក្រោម២៥០លានរៀល ក្នុងមួយឆ្នាំ មិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធចូលរដ្ឋឡើយ ដោយគ្មានការបង់ពន្ធប៉ាតង់ និងរៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ ការប្រកាសដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចធិបតីបានបញ្ជាក់ថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយជួយដល់បងប្អូនដែលជួបបញ្ហាផងដែរ។ ទន្ទឹមនឹងនេះ ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត បន្ទាប់ពីរាជរដ្ឋាភិបាលឱ្យមានការចុះឈ្មោះនេះ គឺក្នុងគោលបំណងជួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះអប់រំ និងធ្វើការផ្សព្វផ្សាយបន្ថែមទៀត ដល់បងប្អូនតាមសហគមន៍ ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនត្រូវធ្វើយ៉ាងណាយកគេងចំណេញពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។

សម្តេចធិបតីក៏ព្រមានចំពោះបុគ្គលណា ដែលបន្លំប្រជាពលរដ្ឋរត់ការ ដើម្បីបានលុយពីប្រជាពលរដ្ឋ ទាក់ទងនឹងករណីនេះ នឹងត្រូវអនុវត្ដតាមវិធានការច្បាប់ដោយគ្មានការលើកលែងនោះឡើយ។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ស្នើឱ្យអាជ្ញាធរគ្របស់បណ្ដារាជធានីខេត្តទាំងអស់ ត្រូវជួយផ្សព្វផ្សាយព័ត៌មាន និងពិនិត្យមើលមន្ត្រីនៅតាមច្រកចេញចូលតែមួយឡើងវិញ ដើម្បីឱ្យការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិតបានត្រឹមត្រូវ និងមានសង្គតិភាពកុំឱ្យមានការកេងចំណេញផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com