ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ប្រាប់លោកស្រី ចម និមល ឱ្យបង្កើនការនាំចេញផលិតផលខ្មែរទៅក្រៅ
ថ្ងៃទី ៖ 13-12-2024, ដោយ​​ Dara007 , 80 Views
                     
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបង្កើនការនាំផលិតផលខ្មែរទៅក្រៅស្រុក ដើម្បីពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីនៅក្រៅប្រទេសឲ្យកាន់តែច្រើន បន្ថែមទៀត ។ការណែនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិមូលបទនៃឆ្នាំ២០២៤៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម”ស្ថិតនៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្មោ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យលោកស្រី ចន និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បង្កើនសកម្មភាពបន្ថែមទៀត ដើម្បីនាំចេញផលិតផលខ្មែរដែលមានសក្ដានុពលទៅកាន់ទីផ្សាថ្មីៗឱ្យកាន់តែច្រើនបន្ថែមទៀត ។ក្នុងន័យនេះ វិស័យឯកជន ត្រូវយកច្រកសម្រាប់ទីផ្សារបរទេសតាមរយៈបង្កើតទីផ្សារបោះដុំ ដើម្បីទិញកសិផលរបស់កសិកនៅក្នុងស្រុកដែលមានលក្ខណៈស្ដង់ដា ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានណែនាំឱ្យក្រសួងពាណិជ្ជកម្មគប្បីបន្តពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ហើយគប្បីត្រូវខិតខំធ្វើយ៉ាងណា នាំផលិតផលខ្មែរ យកទៅខាងក្រៅឲ្យកាន់តែច្រើន បន្ថែមទៀត ជាមួយនឹងការធានានូវគុណភាព និងប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងពាណិជ្ជកម្មពិនិត្យការកែសម្រួលរចនាសម្ព័ន្ធដឹកនាំឡើងវិញឱ្យបានត្រឹមត្រូវនូវច្បាប់លិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ ដើម្បីអនុវត្តទៅឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយគប្បីត្រូវជួបផ្ទាល់ និយាយផ្ទាល់ ជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាធ្វើឲ្យបរិយាកាសពាណិជ្ជកម្ម និងវិនិយោគពីក្រៅប្រទេសមកកម្ពុជាកាន់តែច្រើន ។

ជាមួយគ្នានេះ សម្ដេចធិបតីបានបង្ហាញមោទភាព និងកោតសរសើរចំពោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ ដែលមានកិច្ចសហការល្អក្នុងការទាក់ទាញអ្នកវិនិយោគិន និងការជំរុញកំណើនពាណិជ្ជកម្មតាមរយៈការនាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក។

សូមបញ្ជាក់ថា ត្រឹមរយៈពេល១១ ខែ ២០២៤នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា៥០,៤៦ប៊ីលានដុល្លារអាមេរិក កើនឡើង១៥,៩៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com