គណៈប្រតិភូធុរជន និងវិនិយោគិនអាមេរិក ពិនិត្យឱកាសវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា
ថ្ងៃទី ៖ 11-12-2024, ដោយ Dara007 , 58 Views
ភ្នំពេញៈ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ហួត គីម ឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ក្នុងការពិនិត្យលទ្ធភាពឱកាសវិនិយោគទៅលើវិស័យទេសចរណ៍របស់គណៈប្រតិភូធុរជន និងវិនិយោគិនអាម៉េរិកពីរដ្ឋកាលីហ្វ័រញ៉ានៅកម្ពុជា សរុបចំនួន២៧រូប នៅទីស្តីការក្រសួងទេសចរណ៍៕
|