យោងតាមព្រះរាជក្រឹត្យ នស/រកត/១២២៤/១៥៦៣ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ជា ច័ន្ទបរិបូរណ៍ បច្ចុប្បន្នរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋាននៅទី ក្រុងសូហ្វីយ៉ា បន្ទាប់ពីបញ្ចប់មុខតំណែង លោក ជ័យ រដ្ឋា ពី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះ រាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រ ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និង សាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា ចូលប្រទេស ៕