ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ឌិត​ ទីណា​ ប្រាប់មន្រ្ដីក្រោមឱវាទពន្យល់បកស្រាយនូវភាពមិនប្រក្រតីក្នុងករណីណាមួយ និងត្រូវតបតរនឹងការវាយប្រហារនានាពីជនខិលខូច​
ថ្ងៃទី ៖ 10-12-2024, ដោយ​​ Dara007 , 53 Views
                     
ភ្នំពេញៈ លោក ឌិត​ ទីណា​ ប្រាប់មន្រ្ដីក្រោមឱវាទ ត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតីក្នុងករណីណាមួយ និងត្រូវតបតរនឹងការវាយប្រហារនានាពីជនខិលខូច​ ដោយត្រូវមានភស្តុតាងច្បាស់លាស់​ ជាក់ស្តែង​ និងឆ្លេីយតបឱ្យចំគោលដៅ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី​ អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង នៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤​ លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានលេីកឡេីងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល​ សម្រាប់ប្រជាកសិករ​ និងអ្នកប្រេីប្រាស់​ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ ដែលជាជំនួយការតាមដានបច្ចេកទេស​របស់ប្រជាកសិករ​ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា និងការកសាងសហគមន៍កសិកម្មទំនេីប​ ដែលមានភាពទំនើបកម្មការងារ អាចជួយប្រជាកសិករ​កាត់បន្ថយថ្លៃដេីមផលិត​ មានផែនការផលិតកម្មច្បាស់លាស់​ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ​ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបនៃការប្រែប្រួលអាកាសធាតុ។

នៅចំពោះមុខអង្គពិធី លោករដ្ឋមន្រ្តី​ បានថ្លែងបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលលោកស្រីប្រធានមន្ទីរកសិកម្ម​ខេត្តកោះកុង ​ត្រូវយកចិត្តទុកដាក់​ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅគ្រប់អនុវិស័យ​ និងកំណត់អាទិភាពឱ្យចំគោលដៅ​ ដោយអនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាចំគោលដៅ។

សម្រាប់ការងារនយោបាយ​ លោករដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍លេីកទឹកចិត្តឱ្យចូលរួម​យ៉ាងសកម្ម​ និងលេីកឡេីងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន​ ជាពិសេស​ត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតីក្នុងករណីណាមួយ និងត្រូវតបតរនឹងការវាយប្រហារនានាពីជនខិលខូច​ ដោយត្រូវមានភស្តុតាងច្បាស់លាស់​ ជាក់ស្តែង​ និងឆ្លេីយតបឱ្យចំគោលដៅ។

ទន្ទឹមនឹងនេះដែរ​ លោករដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់លោកស្រីប្រធានមន្ទីរ​ ត្រូវបង្ហាញនូវចំណេះជំនាញចូលរួមក្នុងវិស័យកសិកម្ម ឆ្លេីយតបទៅតាមតម្រូវការរបស់ប្រជាកសិករ​គ្រប់អនុវិស័យ បែងចែកតួនាទីភារកិច្ចរបស់មន្រ្តីក្រោមឱវាទឱ្យយល់ពីទិសដៅការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសហការជាមួយអាជ្ញាធរខេត្ត និងសហការជាមួយវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវមានសាមគ្គីភាព​ផ្ទៃក្នុង និងមានភាពឆ្លាតវៃក្នុងការដឹកនាំ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com