រដ្ឋបាលជលផល បានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលមកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលជាការអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីផងដែរ៕