ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង HoKa ដែលបានខិតខំយ៉ាងជិតស្និតជាមួយអង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធប្រកកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ដោយបានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រង និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦,៣៩៧នាក់ តាំងពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី១ ក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ហើយកម្មវិធីនេះត្រូវបានទទួលស្គាល់ទូទាំងប្រទេសជាកម្មវិធីបណ្តុះបណ្តាលមានគុណភាព ស្របតាមតម្រូវការជំនាញរបស់មូលដ្ឋានអាជីវកម្ម មានឯកសារបណ្តុះបណ្តាលស្តង់ដាច្បាស់លាស់ ព្រមទាំងមានធនធានគ្រូបង្គោលល្អៗប្រកបដោយសមត្ថភាពខ្ពស់៕