ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដីបញ្ជាឱ្យគ្រប់គ្រងអាជ្ញាបណ្ណគ្លីនិកសុខភាពឯកជនឱ្យបានម៉ឺងម៉ាត់
ថ្ងៃទី ៖ 10-12-2024, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានចេញបទបញ្ជាឱ្យគ្រប់គ្រងអាជ្ញាបណ្ណគ្លីនិកសុខភាពឯកជនឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល យកចិត្តទុកដាក់លើការគ្រប់គ្រង អាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យនៅទូទាំងប្រទេស ។

សម្តេចធិបតីបានបញ្ជាក់ថា ការគ្រប់គ្រងអាជ្ញាបណ្ណមណ្ឌលសុខភាពឯកជននេះ ដើម្បីធានាឱ្យគ្លីនិកមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ សម្រាប់លើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ 

ជាមួយគ្នានេះ សម្ដេចធិបតី ប្រកាសស្វាគមន៍ចំពោះវិស័យឯកជនដែលចង់ វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា តែត្រូវតែធានាឱ្យបាននូវគុណភាព ដើម្បីរួមគ្នាជួយការពារថែរក្សា ព្យាបាលដល់ប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាព និងគុណភាពរឹតតែល្អបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលចំពោះការលក់ចំណីអាហារដល់កុមារតូចៗ នៅតាមសាលារៀន ជាពិសេសប្រភេទភេសជ្ជផ្អែម ដើម្បីបង្ការការការពារជំងឺទំនោមផ្អែមផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com