ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋកំពុងរស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ៦០ម៉ឺននាក់ ក្លាយជាសមាជិក ប.ស.ស
ថ្ងៃទី ៖ 10-12-2024, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គិតមកដល់បច្ចុប្បន្ន មានបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជិត៦០ ម៉ឺននាក់ បានចូលរួមជាសមាជិករបបសន្ដិសុខសង្គម ប.ស.ស ដើម្បីទទួលបានការគាំពារសុខភាពជូនពួកគាត់ប្រកបដោយគុណភាព និងកាត់បន្ថយការចំណាយថវិកា។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតរបបសន្ដិសុខសង្គម ប.ស.ស គឺដូចជាការបង្កើតបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្រ្ដីរាជការ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការចំណាយថ្លៃ សម្រាកព្យាបាលថ្លៃនៅមន្ទីរពេទ្យពេលត្រូវការសេវាព្យាបាល។

សម្តេចធិបតីបានបញ្ជាក់ថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជិត ៦០ ម៉ឺននាក់ហើយ បានចូលរួមជាសមាជិករបបសន្ដិសុខសង្គម ប.ស.ស ។

សម្តេចធិបតីបានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនឹងពង្រីកការផ្តល់សេវាសុខាភិបាលបន្ថែមទៀតឲ្យបានគ្រប់ច្រកល្ហកទាំងអស់ ខណៈរាជរដ្ឋាភិបាលបានចាត់ទុកមនុស្សដែលមានសុខភាពល្អ គឺអាចជួយខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានណែនាំដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវា ថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈ ការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com