ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្ដស្ទឹងត្រែង វាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីក្នុងសាលាស្រុក ថាឡាបរិវ៉ាត់
ថ្ងៃទី ៖ 01-12-2024, ដោយ​​ Dara007 , 127 Views
                     
ស្ទឹងត្រែងៈ អភិបាលខេត្ដស្ទឹងត្រែង បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីក្នុងសាលាស្រុក ថាឡាបរិវ៉ាត់ ដើម្បីប្រមូលបច្ច័យជួសជុល និងសាងសង់អាគារសិក្សាចំនួន៥ ក្នុងឃុំអន្លង់ភេ ឃុំអន្លង់ជ្រៃ និង ឃុំចំការលើ។

ថ្លែងក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីស្រុកថាឡាបរិវ៉ាត់ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានថ្លែងកោតសរសើរចំពោះគំនិតផ្តួចផ្តើមគៀងគររបស់លោកអភិបាលស្រុក ក្រោមរូបភាព បុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅជួសជុលអគារសិក្សារខាងលើផងដែរ។

លោក សរ សុពុត្រា បានបញ្ជាក់ថា ការប្រមូលបច្ច័យយកទៅជួសជុលអគារសិក្សារនេះ ដើម្បីបំពេញតម្រូវការសម្រាប់ការសិក្សារបស់សិស្សានុសិស្សមានកំណើនកើនឡើងជារៀងរាល់ឆ្នាំ ធានាដល់សុវត្ថិភាព និងធ្វើសាលាមានសោភ័ណ្ឌភាព មានផាកសុខភាពរបស់សិស្សផដែរ។ជាពិសេស លើកកម្ពស់វិស័យអប់រំឱ្យកាន់តែរីកចម្រើនផងដែរ។

បើតាម លោក សន សារឿន អភិបាលស្រុក ថាឡាបរិវ៉ាត់ បានប្រាប់អ្នកយកព័ត៌មានcam postថា: ការរៀបចំពិធីបុណ្យខាងលើនេះ គឺក្នុងគោលបំណង ប្រមូល បច្ច័យដើម្បីជួសជុល និង សាងសង់ អគារបឋមសិក្សា ដែលមានសភាពចាស់ទ្រុឌទ្រោម ចំនួន៥ អគារ ក្នុងឃុំទាំង៣គឺ:ឃុំអន្លង់ភេ ឃុំអន្លង់ជ្រៃ និង ឃុំចំការលើ។ ចំពោះអគារសិក្សាដែលត្រូវជួសជុលនិងសាងសង់រួមមាន: ទី១-សាលាបឋមសិក្សាភ្នំដាច់... ទី២-សាលាបឋមសិក្សាព្រៃស្លឹក... ទី៣-សាលាបឋមសិក្សាក្របី១... ទី៤-សាលាបឋមសិក្សាចំការលើ... ទី៥-សាលាបឋមសិក្សាវាលដេញ...។

ជាចុងក្រោយ លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក ក្រុង និង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង អស់លោក លោកស្រី និងភ្ញៀវកិត្តិយស ទាំងអស់ដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធីនេះផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com