ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC បង្ហាញការគាំទ្រប្រសាសន៍សម្ដេចតេជោ និងគំនិតផ្តួចផ្តើមអំពីបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា
ថ្ងៃទី ៖ 23-11-2024, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC បង្ហាញការគាំទ្រប្រសាសន៍សម្ដេចតេជោ និងគំនិតផ្តួចផ្តើមអំពីបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា និងចាត់ទុកសម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាព។

ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties ) បានអនុញ្ញាតឱ្យ លោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC (អតីតប្រធានាធិបតីកូឡុំប៊ី) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤  ។

លោកប្រធាន បានបង្ហាញការពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យកីឡាប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។

លោកក៏បានឯកភាពថា មានតែប្រទេសយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចបង្កើតវិធីសាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។

លោកប្រធាន បានរំលឹកជូន សម្តេចតេជោ ពីប្រវត្តិស្វែងរកសន្តិភាពនៅពេលដែលនលោកជាបេក្ខជននៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងក្រោយមកក្លាយជាប្រធានាធិបតីសម្រាប់ប្រទេសកូឡុំប៊ី នៅទសវត្សឆ្នាំ ១៩៩០។

លោកបានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ លោកបានព្យាយាមចរចាជាមួយគ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់ការផ្សះផ្សាដើម្បីសន្តិភាព។

លោកប្រធាន បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលទទួលបានជោគជ័យ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង។ លោកប្រធាន បានគូសបញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោកមកសិក្សាស្វែងយល់ និងដកបទពិសោធន៍។

ក្នុងឱកាសនោះផងដែរ លោកស្រីប្រធានអង្គការ COPPAL ដែលជាដៃគូរបស់ CDI បានជម្រាបជូនសម្តេចតេជោ ថានេះជាលើកទីមួយ ដែលលោកស្រីបានមកទស្សនាប្រទេសកម្ពុជា ហើយម្សិលមិញនេះក្រោយពីបានទៅទស្សនានៅសារមន្ទីរគុកទួលស្លែង លោកជំទាវ ពិតជាមានអារម្មណ៍សោកសង្រេង និងតក់ស្លុតយ៉ាងខ្លាំង។

លោកស្រី បានបន្តទៀតថា ក្នុងនាមជាប្រធាន COPPAL តំណាងឱ្យគណបក្សនយោបាយចំនួន ៧៣ គណបក្ស លោកស្រីប្តេជ្ញា គាំទ្ររាល់បណ្តាគំនិតផ្តួចផ្តើមរបស់ គណបក្សប្រជាជនកម្ពុជា អំពីបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា ហើយនៅក្នុងអាណត្តិនេះ លោកជំទាវ ក្នុងនាមជាប្រធាន នឹងសូមគាំទ្រវីរភាពដឹកនាំ ទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងក្នុងតំបន់ និងសូមកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់ ដែលសម្តេចតេជោបានធ្វើ និងបូជាជូនប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានតម្លៃ និងការគាំទ្រស្មារតី និងសកម្មភាពរបស់ប្រទេសកម្ពុជាក្នុងបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូល។

សម្តេចតេជោ បានបន្ថែមថា កម្ពុជាមិនអាចឱ្យបរទេសណា មកកាន់ជោគវាសនារបស់ប្រទេសខ្លួនបានឡើយ ហើយប្រសិនបើសង្រ្គាមផ្ទុះឡើងសាជាថ្មី មិនអាចមាន ហ៊ុន សែន លើកទីពីរ មកបញ្ចប់សង្រ្គាមបាននោះទេ។

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះ គ្មានទេស្តង់ដារមួយនោះ សម្រាប់ការស្វែងរកសន្តិភាព ហើយស្តង់ដារមួយមានតែនៅក្នុងវិស័យកីឡាប៉ុណ្ណោះ។ យុត្តិធម៌ពិតប្រាកដ គឺជាយុត្តិធម៌ដែលមនុស្សគ្រប់រូប អាចទទួលយកបាន ហើយនេះគឺជាចំណុចសំខាន់ដែលបណ្តាគណបក្សនយោបាយគួរគិតគូរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com