ថ្លែងក្នុងទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ប្រធានបទ"ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព " នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅបរិវេណមុខសាលាខេត្តស្ទឹងត្រែង លោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ការរៀបចំពិធីនេះ គឺធ្វើឡើងដើម្បីឱ្យបងប្អូនទាំងអស់ចេះទុកដាក់កាកសំណល់ក្នុងធុងសំរាមអោយបានត្រឹមត្រូវ ជាពិសេសចូលរួមក្នុងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងជួយលើកស្ទួយសោភ័ណភាពទីក្រុង ទីប្រជុំជន ឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ ជាពិសេស គឺបានធ្វើអោយបងប្អូនមានការយល់ដឹងកាន់តែច្បាស់អំពីកិច្ចការពារបរិស្ថាន ការគ្រប់គ្រង និង ការទុកដាក់កាកសំណល់ដោយមានការទទួលខុសត្រូវ៕