ថ្លែងក្នុងមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាយ៉ាងមុតមាំថា មិនញញើតដៃ ក្នុងការកម្ទេច ក្រុមជ្រុលនិយមដែលបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីការពារសុវត្ថិភាពសន្តិសុខសន្តិភាពនៅប្រទេសកម្ពុជា។
សម្ដេចតេជោបានបញ្ជាក់ថា ដើម្បីទប់ស្កាត់បដិវត្ដពណ៌នៅអព្យាក្រឹតអនុញ្ញាតតែបក្សនយោបាយនិងបក្សនយោបាយប៉ុណ្ណោះ ប៉ុន្តែកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល គឺជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹតបានទេ ដូច្នេះពួកបដិវត្តក៏មិនអាចធ្វើអ្វីបានដែរ យើងត្រូវឈ្លាសវៃក្នុងការគ្រប់គ្រងស្ថានការណ៍ ពីព្រោះមិនដូច្នោះឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សាជាថ្មីម្ដងទៀត ដូច្នេះយើងមិនញញើតដៃក្នុងការប្រើប្រាស់វិធានការទាំងឡាយដើម្បីទប់ស្កាត់បដិវត្តពណ៌នោះទេ។
សម្ដេចតេជោបានបន្ដថា ការបញ្ចប់សង្គាមជារឿងលំបាក ហើយសង្គ្រាមអាចកើតមានឡើងត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ ប៉ុន្ដែការបញ្ចប់សង្គា្រម និងទទួលបានសន្ដិភាពបានមកវិញគឺប្រើពេលយូរ។ សម្ដេចជោបានបញ្ជាក់ថា ការបញ្ចប់សង្គាមជារឿងលំបាក ប៉ុន្ដែវាពិបាកជាងនេះទៅទៀត គឺការរកបាននូវសន្ដិភាពមួយប្រកបដោយនិរន្ដរភាព ព្រោះសន្ដិភាពមិនមែនតែអវត្ដមានសង្គ្រាមតែប៉ុណ្ណោះនោះទេ ហើយកម្ពុជាជាប្រទេសគំរូដ៏ល្អរបស់ប្រទេសមួយដែលឆ្លងកាត់វគ្គជម្លោះជាច្រើន ពោពេញដោយការបែកបាក់ផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំ មុននឹងសម្រេចបានសន្ដិភាពពេញលេញក្នុងឆ្នាំ១៩៩៨។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើកម្ពុជាមិនអាចគ្រប់គ្រងលើអធិបតេយ្យ និងផ្ទៃក្នុងរបស់ខ្លួនបាននោះទេ កម្ពុជាអាចនឹងធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី។
សម្ដេចតេជោ បានរំលឹកថា គេបង្កើតសង្គ្រាមនៅកម្ពុជា គេគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ក្រោយមកគេជំរុញឱ្យយើងកាត់ទោសខ្មែរក្រហម ដោយមិនគិតពីការធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មីរបស់កម្ពុជានោះឡើយ។
សម្ដេចតេជោ បានបន្ដថា សម្ដេចបានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្ដេចសុខចិត្តឱ្យតុលាការអន្តរជាតិ ដើម្បីកាត់ទោសខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមជាថ្មីនោះទេ៕