ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដីកម្ពុជា ៖ អ្នកនយោបាយគ្រប់រូបគួរមានការទទួលខុសត្រូវចំពោះសន្តិភាព
ថ្ងៃទី ៖ 22-11-2024, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជាថ្លែងថា អ្នកនយោបាយគ្រប់រូបគួរមានការទទួលខុសត្រូវចំពោះសន្តិភាព និងមិនគួមើលរំលង ដោយការដណ្ដើមដំណែងនយោបាយឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធការស្វែងរកសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ មានប្រសាសន៍ថា ប្រទេសទាំងអស់ គួរអនុវត្តតាម សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដោយលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬឈានដល់ការផ្លាស់ប្ដូររបប ដែលគ្មានលក្ខណៈប្រជាធិបតេយ្យ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អ្នកនយោបាយគ្រប់រូបគួរមានការទទួលខុសត្រូវចំពោះសន្តិភាព ហើយសន្តិភាពមិនគួរជាអាទិភាពបន្ទាប់បន្សំ ជាងការស្វែងជ័យជម្នះ នៅក្នុងបោះឆ្នោតឬការសម្រេចគោលដៅមនោគមវិជ្ជា ជាក់លាក់ណាមួយនោះទេ»។

សម្ដេចក៏បានបញ្ជាក់ថា នយោបាយប្រជានិយម, ជ្រុលនិយម និងដាច់ខាតនិយម គួរតែត្រូវបានថ្កោលទោស និងមិនគួរក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការដណ្ដើមដំណែងនយោបាយឡើយ។

សម្ដេចធិបតីបានបន្តថា ការកេងប្រវ័ញ្ចពីភាពទន់ខ្សោយរបស់ប្រទេសកំពុងអភិវឌ្ឍ តាមរយៈការធ្វើយុទ្ធនាការប្រមាថបណ្ដុះបង្អាប់, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មជាឯកតោភាគី លើប្រទេសដែលមិនគោរពតាមរបៀបវារៈ ភូមិសាស្រ្តនយោបាយ មិនគួរក្លាយជាទំនៀមដែលអន្តរជាតិទទួលស្គាល់នោះទេ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com