លោក រដ្ឋមន្ត្រី បានអបអរសាទរចំពោះ លោកស្រី ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងបានគាំទ្រចំពោះការផ្តល់កិច្ចសហការ ការផ្តល់នូវសេវាទេសចរណ៍ដ៏ល្អប្រសើរ ជាពិសេស លោករដ្ឋមន្ត្រី បានផ្តល់ជូននូវសៀវភៅទេសចរណ៍ជាភាសាអង់គ្លេស និងបានផ្តល់នូវវីដេអូទេសចរណ៍កម្ពុជាជូន លោកស្រី សម្រាប់ការផ្សព្វផ្សាយនៅសាធារណរដ្ឋឥណ្ឌាផងដែរ។
លោក រដ្ឋមន្ត្រី បានបន្តថា ក្រសួងនឹងសហការជាមួយវិស័យឯកជន រៀបចំជា business matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីជំរុញសកម្មភាពនៅក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា- ឥណ្ឌាលើកទី១» និង «ឆ្នាំ ទស្សនាសៀមរាប» និងបានស្នើឱ្យ លោកស្រី ជួយបង្ហាញសារ ឬ វីដេអូ អំពីស្ថានភាពពិតនៅកម្ពុជារួមមាន៖ កត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្ម រមណីយដ្ឋាន ម្ហូបអាហារ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា ទៅកាន់ប្រជាជន និងទេសចរអន្តរជាតិ អាចដើរលេងកម្សាន្ត ទាំងនៅពេលថ្ងៃ និងពេលយប់ ទៅកាន់ប្រជាជនឥណ្ឌា និងសហគមន៍ឥណ្ឌា តាមបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌាផងដែរ ៕